មន្រ្តីឥណទាន (Loan Officer)

  • Banking / Finance
  • Full time
  • Siem Reap ,Kampong Thom ,Kampong Cham

Job Information

Job Description

** មន្រ្តីឥណទាន (២០ នាក់)​ សាខាក្រុងសៀមរាប សាខាស្រុកសូទ្រនិគម សាខាស្រុកពួក ​សាខាក្រុងកំពង់ធំ សាខាស្រុកសន្ទុក ​សាខាក្រុងកំពង់ចាម សាខាស្រុកព្រែឈរ
** ភារកិច្ច និង ការទទួលខុសត្រូវរបស់មន្ត្រីឥណទាន:

  • ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានចម្រើន ដើម្បីទាក់ទាញដៃគូសក្តានុពលទៅតាមតំបន់គោលដៅ
  • វាយតម្លៃដៃគូ និងទ្រព្យធានាប្រកបដោយប្រសិទ្ធភាព
  • សម្របសម្រួលដំណើរការនៃការបញ្ចេញឥណទាន
  • ត្រួតពិនិត្យ និងរក្សាគុណភាពឥណទានក្រោយពេលផ្តល់កម្ចីដល់ដៃគូ
  • ការងារដទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់ ក្នុងក្របខណ្ឌគ្រឹះស្ថានចម្រើន ** អត្ថប្រយោជន៍:
  • ចម្រើន ផ្តល់ជូននូវប្រាក់បៀវត្សរ៍សមរម្យ ប្រាក់ឧបត្ថម្ភលើកទឹកចិត្តប្រចាំខែ ប្រាក់ខែទី១៣ ឱកាសដំឡើងតួនាទី ប្រាក់ឧបត្ថម្ភជួលម៉ូតូ ថ្លៃសាំង កាតទូរស័ព្ទ អត្ថប្រយោជន៍ចំពោះសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់​២៤ម៉ោង និងប្រាក់រង្វាន់ប្រចាំឆ្នាំ​
  • ការបណ្តុះបណ្តាលអំពីជំនាញ ការរៀនសូត្រអំពីការអនុវត្តន៍ការងារជាក់ស្តែង និងលិខិតបញ្ជាក់អំពីបទពិសោធន៍ការងារ។

Job Requirements

  • ** គុណវុឌ្ឍិរបស់មន្ត្រីឥណទាន:
  • ត្រូវមានចំណេះដឹងទូទៅយ៉ាងហោចណាស់ត្រូវបានបញ្ចប់ថ្នាក់ទី១២ និងមានអទិភាពសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ
  • មានចំណេះដឹងដូចជា៖ លេខនព្វន្ត និងការកត់ត្រាឱ្យមានភាពត្រឹមត្រូវ ភាសាអង់គ្លេស ដែលអាចអានស្តាប់ និងសរសេរបានខ្លះៗ
  • មានប្រវត្តិ​​ និងអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ មានសុជីវធម៌ល្អ និងមានឆន្ទៈក្នុងការ​ធ្វើការ​ងារ​ជាមួយប្រជាជនក្រីក្រនៅតាមសហគមន៍
  • មានប្រាស្រ័យទាក់ទងល្អ ចូលចិត្តធ្វើការងារជាក្រុម​ ជាមនុស្សឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ
  • ** របៀបនៃការដាក់ពាក្យ: បេក្ខជន
  • បេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានគុណវុឌ្ឍិដូចខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប (CV & Cover letter) មានបិទរូបថតថ្មី តាមរយៈ Recruitement Online ៖ http://www.chamroeun.com/Carrer ឬអ៊ីមែល: job@chamroeun.com ។
  • ** បេក្ខជន-បេក្ខនារី ក៏អាចផ្ញើប្រវត្តិរូបសង្ខេប មានបិទរូបថតថ្មី ដោយភ្ជាប់ជាមួយនឹងច្បាប់ថតចម្លង លិខិតបញ្ជាក់ការងារ (បើមាន) សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ​ រួចផ្ញើមកកាន់ស្នាក់ការចម្រើនដែលនៅជិតលោកអ្នក ឬការិយាល័យកណ្តាលដែលមានអាសយដ្ឋាន៖ ផ្ទះលេខ៤២៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬទូរស័ព្ទៈ ០៧០ ៩៦០​ ៦៦៦

Contact Information

  • 070 960 666
  • job@chamroeun.com
  • #425, St. 271, Sangkat Toul Tompong II, Khan Chamkarmoan, Phnom Penh, Cambodia
Get New Job Alerts

Let us inform you about jobs YOU are interested in!