ប្រធានគ្រប់គ្រងប្រតិបត្តិការ (២រូប)

  • Human Resources
  • Full time
  • Banteay Meanchey

Job Information

  • icon
    Salary Negotiable / Monthly

Job Description

Job Responsibilities:

** ទីតាំងការងារ

  1. សាខាស្រុកកំពង់ត្រឡាច
  2. សាខាក្រុងសិរីសោភ័ណ

** ភារកិច្ច

  • ទទួលខុសត្រូវលើការងារក្នុងសាខាបន្ទាប់ប្រធានសាខា ដើម្បីអោយសេវាកម្មមានដំណើរការយ៉ាងរលូន
  • ពិនិត្យ និងអនុម័តលើប្រតិបត្តិការក្នុងបញ្ជរបេឡា តំណាងឲ្យប្រធានសាខា ដើម្បីធានាលើការគ្រប់ប្រតិបត្តិការទាំងអស់ត្រឹមត្រូវទៅតាមគោលនយោបាយ
  • គ្រប់គ្រងបុគ្គលិកក្នុងបញ្ជរបេឡាដូចជា ប្រធានក្រុមហេរញ្ញិក ហេរញ្ញិក មន្រ្តីសេវាកម្មអតិថិជន និងបុគ្គលិក រដ្ឋបាលផ្សេងទៀត ព្រមទាំងពិនិត្យមើលលើសណ្តាប់ធ្នាប់ និងអនាម័យរបស់សាខា
  • បង្កើនទំនាក់ទំនង ជំរុញការផ្សព្វផ្សាយលក់សេវាកម្ម និងផលិតផលដែលមាននៅក្នុងសាខាទៅកាន់អតិថិជនគោលដៅ
  • គ្រប់គ្រងលើការរក្សាសាច់ប្រាក់កម្រិតសាខា និងសាច់ប្រាក់ អោយមានប្រសិទ្ធភាពខ្ពស់
  • ពិនិត្យ និងរាប់សាច់ប្រាក់ជាប្រចាំក្នុងសាខា ដើម្បីប្រាកដថាសាច់ប្រាក់ដែលមាននៅក្នុងសាខាពិតជាត្រឹមត្រូវ
  • គ្រប់គ្រងលើគ្រប់ប្រតិបត្តិការផ្ទេរប្រាក់ទៅ/មក និងការដឹកជញ្ជូនប្រាក់ពីសាខាទៅ/មក ជាមួយធនាគារ
  • ពិនិត្យ និងអនុម័តលើ AML ចំពោះការបើកគណនីអតិថិជនសន្សំទៅតាមគោលនយោបាយ
  • ត្រួតពិនិត្យឯកសារឥណទានមុនពេលបើកកម្ចីជូនអតិថិជន និងឯកសារសន្សំរបស់អតិថិជន ដើម្បីប្រាកដថាការគ្រប់ឯកសារទាំងអស់ត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមគោលនយោបាយរបស់ធនាគារដែលបានកំណត់
  • ទទួលខុសត្រូវក្នុងការទំនាក់ទំនង និងធ្វើរបាយការណ៏មកនាយកដ្ឋានដែលពាក់ព័ន្ធ នៅស្នាក់ការកណ្តាល
  • ការងារផ្សេងទៀត តាមការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់

Job Requirements:

** គុណវុឌ្ឍិ

  • បញ្ចប់បរិញ្ញាបត្រ ជំនាញធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រប់គ្រង និងគណនេយ្យកាន់តែប្រសើរ
  • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឬធនាគារ
  • មានចំណេះដឹងអំពីគោលការណ៍គណនេយ្យ និងមានការយល់ដឹងពីប្រព័ន្ធធនាគារស្នូល
  • មានជំនាញក្នុងការវិភាគ និងដឹកនាំក្រុមការងារ
  • មានការប្រាស្រ័យទាក់ទងល្អ ជំនាញចរចារ បត់បែន និងប្រកបដោយថាមពល
  • មានចំណេះដឹងភាសាអង់គ្លេស ទាំងស្តាប់ និយាយ និងសសេរ
  • មានជំនាញកុំព្យូទ័រដូចជា Microsoft word, Excel, Internet Email &PowerPoint;

** ​របៀបដាក់ពាក្យៈ

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ ផ្ញើប្រវតិ្តរូបសង្ខេប(CV) និងលិខិតអម (Cover Letter) មកកាន់គ្រឹះស្ថានតាមអាសយដ្ឋានដូចខាងក្រោម៖

ស្នាក់ការកណ្តាល៖ ផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង(២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬស្នាក់ការសាខាដែលនៅជិតលោកអ្នកបំផុត។

  • Tel: 023 980 888
  • Email: jobs@sbilhbank.com.kh
  • ជនពិការត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ

Contact Person

  • AddressHead Office: No. 85-88, St. Kim il Sung (289), Phnom Penh, Kingdom of Cambodia
  • Phone023 980 888
  • Emailjobs@sbilhbank.com.kh
Get New Job Alerts

Let us inform you about jobs YOU are interested in!