Job Description
Job Responsibilities (ទំនូលខុសត្រូវការងារ):
បុគ្គលិកសង្គមកិច្ចផ្នែកខាងក្រៅ៖ ARC គឺជាបេសកម្មមួយក្នុងចំណោមបេសកម្មជាច្រើនទៀតរបស់អង្គការមេត្រីអន្តរជាតិកំពុងស្វែងរកជ្រើសរើសបេក្ខនារីជាជាតិខ្មែរមួយរូប ដើម្បីបំពេញតួនាទីជា បុគ្គលិកសង្គមកិច្ចផ្នែកខាងក្រៅ ពេញម៉ោង។
គោលបំណងនៃការងារ៖ ធ្វើជាបុគ្គលិកសង្គមកិច្ចជាមួយផ្នែកគ្លីនិកដើម្បីជួយគ្រប់គ្រងករណីសម្រាប់អតិថិជនសមារណកម្មរបស់ ARC. មុខតំណែងនេះតម្រូវឲ្យមានការធ្វើតំណើរក្នុងប្រទេសកម្ពុជាហើយក៏ប្រហែលនឹងអាចធ្វើតំណើរទៅប្រទេសជិតខាងផងដែរ។
ការទំនាក់ទំនងជាគោល៖
រាយការណ៏ទៅ៖ អ្នកដឹកនាំក្រុមសង្គកិច្ចផ្នែកសមាហរណកម្ម។
រាយការណ៏ដោយផ្ទាល់ទៅ៖ មិនមាន។
Duties
- ភារកិច្ចសំខាន់ៗ និងទំនួលខុសត្រូវ៖(ការងារជាគោល ចាំបាច់ និង ការងារសរុបទាំងអស់មានចែងខាងក្រោម)
- មានចំនេះដឹងឬមានចិត្តចង់រៀនអំពីការប៉ះទង្គិចផ្លួវចិត្ត ដែលរាប់បញ្ចូលតែមិនកំណត់៖អាការៈ អាកប្បកិរិយាផ្សាភ្ជាប់ ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការទប់ស្កាត់។
- គ្រប់គ្រងករណីរបស់អតិថិជនសមាហរណកម្មរបស់ ARC រួមទាំង៖
- ប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនតាមគោលការណ៍របស់ ARC ជាប្រចាំ។
- ផ្តល់ការណែនាំនិងគាំទ្រទាក់ទងនិងសុខភាព ការអប់រំ វគ្គបណ្តុះបណ្តាល និងបំនិនជីជិត។
- ផ្តល់ការគាំទ្រទាំងខាងផ្នែកសតិអារម្មណ៍និងផ្នែកព្រលឹងវិញ្ញាណ។
- ត្រូវមានពេលគ្រប់គ្រាន់ក្នុងការជួយដល់អតិថិជនក្នុងករណីបន្ទាន់។
- ធ្វើការវាយតម្លៃក្នុងការបញ្ជូនអតិថិជនឬក្រុមគ្រួសាររបស់គាត់ទៅថ្នាក់ដឹកនាំតាមទៅតាមតម្រូវការ។
- ត្រូវប្រាកដថាអតិថិជនចូលខ្លួនទៅក្នុងតុលាការប្រសិនបើត្រូវការនិងអមដំណើរនាងព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតដែលចាំបាច់យោងទៅតាមមេធាវី ឬតុលាការ។
- អនុវត្តគោលនយោបាយរបស់ARC ទាក់ទងនិងការចំណាយ ឬ ការប្រើប្រាស់ហិរណវត្តុផ្សេងៗ។
- ផ្តល់មតិយោបល់ដល់អ្នកគ្រប់គ្រងទាក់ទងនឹងការព្រួយបារម្ភចំពោះអតិថិជនសមាហរណកម្ម។
- ធ្វើបច្ចុប្បន្នភាពរបាយការណ៍អតិថិជននិងទិន្នន័យរបស់ARCជាប្រចាំ។
- ភារកិច្ចរដ្ឋបាលផ្សេងទៀតដែលត្រូវការដើម្បីរក្សាឯកសាររបស់ករណី។
- ទំហំករណីត្រូវបានកំណត់ទៅតាមបទពិសោធន៍និងជំនាញ។
- បំពេញកិច្ចការតំរង់ទិសបុគ្គលិកថ្មីទៅតាមគោលនយោបាយរបស់ AIM និង ARC។
- បំពេញការបណ្តុះបណ្តាលបុគ្គលិកថ្មីសម្រាប់បុគ្គលិកសង្គមកិច្ចសមាហរណកម្មរបស់ARC។
- យល់ដឹងនិងអនុវត្តតាមចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ AIM និងបំពេញទំនួលខុសត្រូវដោយយោងតាមចំណុចទាំងនេះ។
- យល់ដឹងពីគោលនយោបាយការងាសង្គមកិច្ចរបស់ARCទាំងអស់។
- យល់ដឹងនិងបំពេញទំនួលខុសត្រូវទាំងអស់យោងទៅតាមកិច្ចព្រមព្រៀងការងារ។
- ធ្វើការជាមួយអ្នកគ្រប់គ្រងក្នុងក្រុមដើម្បីបង្កើតនិងអនុវត្តផែនការដើម្បីទាក់ទងអតិថិជនសមាហរណកម្មណាដែលបាត់ទំនាក់ទំនងហើយ។
- ត្រូវមានពេលគ្រប់គ្រាន់ក្នុងការជួយដល់ក្រុម SWAT ប្រសិនបើមានការស្នើរពីអ្នកគ្រប់គ្រង។
- ចូលរួមក្នុងការពិនិត្យឡើងវិញនូវការនុវត្តការងារជាមួយនិងអ្នកគ្រប់គ្រងរបស់អ្នកតាមគោលនយោបាយរបស់AIM។
- អនុវត្តន៍តាមគោលនយោបាយរបស់AIM និង ARC ទាក់ទងនឹងវត្តមាន ការគោរពពេលវេលា និងអាកប្បកិរិយា។
- បំពេញការបណ្តុះបណ្តាលបុគ្គលិកចាំបាច់និងកំពុងបន្ត។
- ចូលរួមការកិច្ចប្រជុំតាមការស្នើររបស់អ្នកគ្រប់គ្រង។
- ជាតំណាងរបស់ARCក្នុងការចូលរួមកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលខាងក្រៅផ្សេងៗតាមតម្រូវការ។
- សហការជាមួយអ្នកសម្របសម្រួលទំនាក់ទំនងរដ្ឋាភិបាលដើម្បីផ្តល់ពត៏មានការងារសង្គមកិច្ចតាមការស្នើរសុំពីរដ្ឋាភិបាល។
- ធ្វើការជួយអ្នកសម្របសម្រួលបំនិនជីវិតដើម្បីបង្រៀនបំនិនជីវិតក្នុងសហគមន៍។
- ចូលរួមការបណ្តុះបណ្តាលចាំបាច់របស់ARC ទាំងអស់ និងបើកចំហរក្នុងការបន្តររៀនសូត្រនិងការអភិវឌ្ឍជំនាញដឹកនាំនិងគ្រប់គ្រង។
- ចូលរួមកិច្ចប្រជុំរបស់អ្នកថែរក្សាសមាហរណកម្ម។
- ចូលរួមការថ្វាយបង្គំខ្លីនិងអធិស្ថាននៅពេលព្រឹកនិងពេលរសៀលជាមួយបុគ្គលិក។
- បំពេញរាល់ភារកិច្ចដែលបានដាក់អោយអ្នកគ្រប់គ្រង។
Education and Requirments (កម្រិតវប្បធម៏ និងតម្រូវការ):
- ចំណេះដឹងនឹងបទពិសោធន៏៖
- ការអប់រំ៖ សញ្ញាប័ត្រទុតិយភូមិ/ សញ្ញាប័ត្របរិញ្ញាប័ត្រ (ចង់បាន)។
- បទពិសោធន៍៖ បទពិសោធន៍ការងារសង្គកិច្ច (មិនចាំចាច់)។
- ជំនាញនិងសមត្ថភាព៖ ជំនាញដែលទូទៅច្បាស់លាស់និងសមត្ថភាពដែលតំរូវអោយមានដែលសាកសមសំរាប់មុខដំណែង
- ចេះអាននិងសរសេរភាសាខ្មែរស្ទាត់ជំនាញ។
- ចេះភាសាអង់គ្លេសគួរសម ឬ/និង ភាសាវៀតណាម ទាំងសរសេរ និងនិយាយ (កាន់តែល្អ មិនមែនទាមទារ)។
- ធ្វើការចុះសម្រុងក្នុងក្រុម។
- មានជំនាញកុំព្យូទ័រគោល។
- មានសមត្ថភាពអាចធ្វើការម្នាក់ឯងនិងមានគំនិតផ្តួចផ្តើម។
- មានសមត្ថភាពដោះស្រាយបញ្ហា និងគិតយ៉ាងល្អិតល្អន់ និងមានប្រសិទ្ធិភាពក្នុងការសម្រេចចិត្តុ។
- មានឆន្ទៈក្នុងការរៀនសត្រ។
- មានសមត្ថភាពក្នុងការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដល់អតិថិជន។
- មានសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងប្រសិទ្ធិភាពលើអទិភាពការងារ។
- ជំនាញទំនាក់ទំនង ទាំងនិយាយនិងសរសេរ។
Contact Information
- HR Officer
- 093 651 749 /012 347 731
- cambodiahr@agapewebsite.org
- Lu, Svay Pak Sangkat, Russey Keo Khan, Phnom Penh Capital, Cambodia