ទីប្រឹក្សា ផ្នែកតាមដាន និងវាយតម្លៃផ្នែករដ្ឋបាលចំណូលសារពើពន្ធ (០២ រូប)

 • Management
 • Full time
 • Phnom Penh

Job Information

 • icon
  Job Level : Manager

Job Description

 • មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ផ្នែកសេដ្ឋកិច្ច ការគ្រប់គ្រងអាជីវកម្ម គោលនយោបាយសាធារណៈ ឬ សញ្ញាបត្រដែលមានតម្លៃប្រហាក់ប្រហែល
 • មានបទពិសោធន៍ការងារយ៉ាងហោច ០២ឆ្នាំ ទាក់ទងនឹងការស្រាវជ្រាវ និងវាយតម្លៃ
 • មានបទពិសោធន៍ និងចំណេះដឹងទាក់ទងឧបករណ៍វាស់វែង (Tools), វិធីសាស្ត្រ (Methodologies), និងគោលការណ៍ (Principles) នៃការត្រួតពិនិត្យ និងវាយតម្លៃ (M&E) កាន់តែប្រសើរ
 • បង្ហាញសមត្ថភាពក្នុងការប្រមូល និងវិភាគទិន្នន័យ
 • មានជំនាញវិភាគគោលនយោបាយ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា កាន់តែប្រសើរ
 • មានភាពអត់ធ្មត់ និងមានលទ្ធភាពធ្វើការនៅក្រោមសម្ពាធការងារ
 • ចេះធ្វើការងារជាក្រុម និងជំរុញក្រុមទាំងមូលឱ្យសហការគ្នា
 • មានសមត្ថភាពល្អក្នុងការសរសេរនិងការនិយាយ ជាភាសាខ្មែរ និងអង់គ្លេស។

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter តាមរយៈ Email ខាងក្រោម យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៥ និង ៣០នាទី ល្ងាច។ សូមចូលទៅក្នុងគេហទំព័រ http://www.pfm.gov.kh/index.php/km/job-vacancy-kh ដើម្បីទាញយកលក្ខខណ្ឌយោងនៃមុខតំណែងនីមួយៗ។
ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ ឬអាស័យដ្ឋានដូចខាងក្រោម៖
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគារ “គ” ជាន់ទី៧
ទូរស័ព្ទទាក់ទង : ០១០ ៧៥៨ ៥៦៩
អ៊ីមែល: huy.sovannara@pfm.gov.kh and cc: nounrathanaksambath@pfm.gov.kh
Company Profile
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។

Contact Information

 • Office
 • 010758569
 • huy.sovannara@pfm.gov.kh
 • Street 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Get New Job Alerts

Let us inform you about jobs YOU are interested in!